ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០១៩ លោក ឧត្តមសេនីយ៍ទោ ស សំ បូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងទិសដៅខែ ឧសភា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំរួមមាន៖
១/.អានរបាយការណ៍ខែមេសា ទិសដៅខែ ឧសភា ឆ្នាំ០១៩ ។
២/.ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ ២០១៩ ។ ៣/. ផ្សព្វផ្សាយផែនការលេខ ២២/២០១៩ ផ.ក ចុះថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យវិសាខបូជានៅភ្នំព្រះរាជទ្រព្យ ។
៤/.ផ្សព្វផ្សាយផែនការលេខ ២៣/២០១៩ផ.ក ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ។
៥/.មតិដែលជាគោលការណ៍ដឹកនាំអង្គប្រជុំ របស់លោក ស សំបូរធន នាយសេនាធិការកងរាជអាវុធហតហត្ថលើផ្ទប្រទេស ។