តាកែវ៖ នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩ លោក វរសេនីយ៍ត្រី សឿន វណ្ណារ៉ា នាយរងសេនាធិការ តំណាងលោក ឧត្តមសេននីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំនាយ នាយរងអាវុធហត្ថ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តចំនួន ៩៦០,០០០រៀលទៅប្រគល់ជូនលោក អនុសេនីយ៍ឯក ប្រាក់ ប៊ុនធឿន នាយអាវុធហត្ថស្នាក់ការ សន្តិសុខ ២០១ មានជំងឺកំពុងសំរាក ព្យាបាលនៅផ្ទះស្ថិតនៅ ភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។