You are currently viewing កងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋចំនួន១២ គ្រួសារ

កងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋចំនួន១២ គ្រួសារ

បាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយ លោក វរសេនីយ៍ទោ រ៉ុង ប៉ុក មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងក្រោមឱវ៉ាទ អញ្ជើញចូលរួមជាមួយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋចំនួន១២ គ្រួសារនៅភូមិអង្គ សង្គាត់អូរចារក្រុងបាត់ដំបង ដែលរងគ្រោះដោយខ្សល់កន្ទ្រាក់ដួលរំរបើកដំបូលកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ក្នុងនោះផងដែរ ជនរងគ្រោះទាំង ១២គ្រួសារក៏បានទទួលអំណោយរបស់សម្ដេចក្រឡាហោម ស ខេង នឹងលោកជំទាវ រួមមានអង្ក, សង្ក័សី និងថវិកាមួយចំនួនផងដែរ។