You are currently viewing លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអាវុធហត្ថមានជំងឺ និងឆ្លងទន្លេ

លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអាវុធហត្ថមានជំងឺ និងឆ្លងទន្លេ

កណ្តាល៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ប្រគល់ជូនគ្រួសារ កំពុងមានជំងឺ និងឆ្លងទន្លេចំនួន ០២គ្រួសារ។
គ្រួសារទាំងពីររួមមាន៖ លោកអនុសេនីយ៍ទោ ជុំ ចាន់កុសល់ ជំនួយការមូលដ្ឋានស្រុកមុខកំពូល កំពុងមានជំងឺវះកាត់ខ្នែងពោះវៀន ទទួលបានថវិកាចំនួន ១,៤៤៧,០០០រៀល និងលោក អនុសេនីយ៍ឯក គង់ ចាន់នី នាយការិយាល័យបំពាក់ កងរាជអាវុធហត្ថខេត្តកណ្តាល គ្រួសារទើបតែសម្រាលកូន ទទួលបានថវិកាចំនួន ១,០៨០,០០០រៀល រួមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន នៅភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងឱកាសនោះ គ្រួសារទាំងពីរបានគោរពថ្លែងអំណរគុណ និងជូនពរ ដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។