ក្រោមការណែនាំក្រើនរំលឹកជាប្រចាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ប៊ុន សុផេន មេបញ្ជាការរងកងអន្តរាគមន៍ កងរាជអាវុធហត្ថ ជាតំណាងលោកវរសេនីយ៍ឯក ខឹម ពេជ្រ មេបញ្ជាការកងអន្តរាគមន៍ កងរាជអាវុធហត្ថ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៦០០,០០០៛ និងទឹកដោះគោឆៅ ចំនួន ០៣ យួរ ប្រគល់ជូនលោកវរសេនីយ៍ទោ សុខ សុផាត មេបញ្ជាការរង កងអន្តរាគមន៍ កងរាជអាវុធហត្ថ ដែលមានជំងឺ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យមិត្តភាព ខ្មែរសូវៀត និងបានពាំនាំ នូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីលោកមេបញ្ជាការ និងស្ថានភាពជំងឺរបស់លោកវរសេនីយ៍ទោ សុខ សុផាត ទាំងនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រលាញ់ របស់លោកមេបញ្ជាការ ដែលមានគិតគួរចំពោះមន្ត្រីក្រោមឱវាទ ក្នុងការចូលរួមរំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ។ ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ទោ សុខ សុផាត ក៏បានថ្លែងអំណរអគុណ ចំពោះការយកចិត្តទុកដាក់ ទឹកចិត្ត អាណិតស្រលាញ់ និងការលះបង់ របស់ថ្នាក់ដឹកនាំអាវុធហត្ថគ្រប់ជាន់ថ្នាក់ចំពោះមន្រ្តីក្រោមឱវាទ នឹងបានបួងសួងសូមឲ្យថ្នាក់ដឹកនាំអាវុធហត្ថគ្រប់រូប នឹងក្រុមគ្រួសារ ជួបតែសេចក្ដីសុខ សេចក្ដីចំរើន នឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ៕