You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំកម្លាំងសហការបង្ក្រាបបទល្មើសព្រៃឈើ!

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំកម្លាំងសហការបង្ក្រាបបទល្មើសព្រៃឈើ!

នៅថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងអាវុធហត្ថ សហការជាមួយស្នងការនគរបាលខេត្ត និងរដ្ឋបាលព្រៃឈើ ចុះបង្រ្កាបទីតាំងលាក់ឈើចំនួន ០៤កន្លែង ដែលក្រុមឈ្មួញយកមកលាក់ទុក នៅចំណុចចំការកៅស៊ូ និងស្វាយចន្ទីស្ថិតក្នុងភូមិពូលុះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ដោយបានរឹបអូសឈើចំនួន ៩២ដុំ បច្ចុប្បន្ន វត្ថុតាងបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីយកទៅរក្សាទុក ។