You are currently viewing កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ទ្រាក់

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ទ្រាក់

បន្ទាយមានជ័យ៖ នៅថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថ រួមសហការជាមួយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន បានចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ តាមបណ្តាមូលដ្ឋានក្រុង/ស្រុកទាំង៩ ទូទាំងខេត្ត ។