បន្ទាយមានជ័យ៖ នៅវេលាម៉ោងប្រហែល០៣ និង៤០នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងកម្លាំងនគរបាលខេត្ត បានចុះជួយសម្រួលចរាចរណ៍តាមដងផ្លូវ និងជួយពន្លត់អគ្គីភ័យឆាបឆេះផ្សារអូរអំបិល (ហៅផ្សារដើមគរ) ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ករណីខាងលើនេះបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង និងបណ្ដាលឲ្យឆេះតូបអស់ចំនួន ៦៧តូប។