រតនគិរី ៖ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងមានការសម្របសម្រួលនីតិវិធី ពីលោក រ៉ា បូវ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី កាលពីវេលាម៉ោង ២០ និង ១៥នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ខេត្តរតនគិរី ដឹកនាំដោយលោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខ ២៤៤ ក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់មានឈ្មោះ វែង ហាក់ (ហៅម៉ៅ) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងឈ្មោះ ណាំ ថង ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលរកា ឃុំស្រុកត្រាំកក់ ខេត្តតាកែវ រួមទាំងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០៧កញ្ចប់ ប្រាក់រៀលចំនួន ២២០.៥០០រៀល, ប្រាក់ដុល្លាចំនួន ៥០ដុល្លា, ម៉ូតូ ០៣គ្រឿង និងសម្ភារ:សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធី។