ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យយកចិត្តទុកដាក់ដល់មន្ត្រីអាវុធហត្ថក្រោមឱវាទ ដែលជួបការលំបាក ខ្វះខាត និងមានជំងឺ ជាក់ស្តែងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យអធិការកិច្ចស្តីទី អញ្ជើញចុះសួរសុខទុកលោកវរសេនីយ៍ទោ ជីវ សុខា នាយផ្នែកការិយាល័យអធិការកិច្ច ដែលមានជំងឺ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា ព្រមទាំងបាននាំយកថវិកាដែលបានមកពីការចូលរួមពីសំណាក់នាយ នាយរងចំណុះក្នុងការិយាល័យ ចំនួន ៨០ម៉ឺនរៀលប្រគល់ជូនផងដែរ ។