You are currently viewing ឧត្ដមសេនីយ៍ត្រី នុត នន្ទ ដឹកនាំសហការីជួយរុះរើ និងជួសជុលផ្ទះប្រជាពលរដ្ឋ

ឧត្ដមសេនីយ៍ត្រី នុត នន្ទ ដឹកនាំសហការីជួយរុះរើ និងជួសជុលផ្ទះប្រជាពលរដ្ឋ

ស្វាយរៀង៖ នៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំសហការីចុះជួយរុះរើ និងជួសជុលផ្ទះ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីថ្ងៃទី៧ និងថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៩ បានចំនួន ១១គ្រួសារ ដែលស្ថិតនៅភូមិថ្មី និងភូមិត្រពាំស្មាច់ ឃុំជ្រៃ ស្រុករមាសហែកខេត្តស្វាយរៀង ខូចខាតបើងដំបូលផ្ទះ ៥ខ្នង ដួលរលំផ្ទះ ២ខ្នងខូចខាតរបើកប៉ើងជញ្ជាំងផ្ទះ៤ខ្នងផ្ទះ ។