កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញបញ្ចុះបឋមសិលា សាងសង់អគាររដ្ឋបាល មូលដ្ឋានកងរាជអាវុធហត្ថស្រុក សាមគ្គីមានជ័យ ដែលមានទំហំ ៩ × ១៥ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិមេនោក ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ។