លោក វរសេនីយ៍ឯក សេស សុផល ប្រជុំផ្សព្វផ្សាយផែនការ និងត្រៀមឯកសារតាមជំនាញពាក់ព័ន្ធ!

កែប៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែ ឧសភា ឆ្នាំ ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ ការពារបោះឆ្នោតព្រឹទ្ធសភា និងផ្សព្វផ្សាយផែនការ ត្រៀមឯកសារតាមជំនាញពាក់ព័ន្ធសំរាប់ការចុះត្រួតពិនិត្យ អធិការកិច្ចរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងការងារជំនាញរបស់កងរាជអាវុធហត្ថលើផទៃប្រទេស។
ពិធីនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកប្រធានមន្ទីរ នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។