ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ ២០១៩ លោក ឧត្តមសេនីយ៍ទោ ស សំ បូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី១ ខែឧសភា និងទិសដៅបន្ត
ខ្លឹមសារនៃការប្រជុំរួមមាន៖
១/.ត្រួតពិនិត្យការងារតាមជំនាញនីមួយៗ ។
២/.ត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យវិសាខបូជា។
៣/. ត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល។
៤/.ត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ។
៥/.មតិដែលជាគោលការណ៍ដឹកនាំអង្គប្រជុំរបស់លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហតហត្ថលើផ្ទប្រទេស ។