You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់!

ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារកាតក្របាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យលំនៅឋាន និងសួរសុខទុក្ខប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារភ្លៀង និងខ្យល់កន្ត្រាក់ធ្វើឲ្យរលំផ្ទះខូចខាតអស់ចំនួន៥៣ ខ្នងស្ថិតនៅក្នុងឃុំជ្រៃធំស្រុករមាសហែកខេត្តស្វាយរៀង។ អំណោយដែលលោក នាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមការងារកាតក្របាទក្រហមកម្ពុជាខេត្តស្វាយរៀង ចែកជូនរួមមានអង្ករ ៣០គីឡូក្រាម, ត្រីខកំប៉ុង ០១ឡូត៍, ទឹកស៊ីអ៊ីវ ០១យូ, មី ០១កេស, ក្រណាត់កៅស៊ូ ០១, កន្ទេលជ័រ ០១, ធុងទឹក ០១, ឆ្នាំងដាំបាយ/សម្លរៈ២, ឃីត ០១កញ្ចប់ និងថវិកាចំនួន២០០,០០០៛។ ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ ក៏ប្រគាល់ជូនថវិកាផ្ទាល់ខ្លួនជូនបងប្អូនរងគ្រោះទាំង ៥៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ២០០.០០០៛ បន្ថែមទៀត និងបានចូលបច្ច័យបុណ្យសព ១.០០០.០០០៛ (លង់ទឹក) កម្លាំងអាវុធហត្ថស្រុកៈ៣.០០០.០០០៛, កម្លាំងនគរបាលស្រុក៣.០០០.០០០៛,ក្រុមប្រជាការពារភូមិ ២.០០០.០០០៛ ។