មណ្ឌលគិរី៖ នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងស្នាក់ការសន្តិសុខ៧៦១ បានធ្វើការបង្ក្រាបរថយន្ត ០១គ្រឿង ដឹកឈើគ្មានលិខិតអនុញ្ញាត នៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលផ្ទុកឈើចំនួន០៩ដុំ ស្មើនឹង ២,២៦៥ម៉ែត្រគូប ប្រភេទឈើកកោះ ។
បច្ចុប្បន្ន វត្ថុតាងប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា ។