You are currently viewing ឧត្តមសេនីយ៍ទោ គួច ថារី បើកកិច្ចប្រជុំត្រួតពិនិត្យការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព កូននិង យុទ្ធោបករណ៍កងរាជអាវុធហត្ថ ជំហ៊ានទី៣

ឧត្តមសេនីយ៍ទោ គួច ថារី បើកកិច្ចប្រជុំត្រួតពិនិត្យការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព កូននិង យុទ្ធោបករណ៍កងរាជអាវុធហត្ថ ជំហ៊ានទី៣

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថជំហ៊ានទី៣ ដែលនាយ និងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថតាមបណ្តារាជធានី ខេត្ត អវត្តមានកាលពីត្រួតពិនិត្យជំហ៊ានទី១ ទី២ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិក និងជាប្រធានអនុគណៈកម្មការទី២ អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានអនុគណៈកម្មការទី១ និងសហការជាមួយអនុគណៈកម្មាធិការទាំង៣ក្រុមនៃផ្នែកការិយាល័យបុគ្គលិក ទីចាត់ការបច្ចេកទេស អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ និងក្រុមការងារ នាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕