You are currently viewing ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់កម្លាំងអាវុធហត្ថខេត្តព្រះវិហារ!

ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់កម្លាំងអាវុធហត្ថខេត្តព្រះវិហារ!

ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ និងផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានអហក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តព្រះវិហារ ជាច្រើនរូបទៀត៕