កំពង់ស្ពឺ៖ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចេះសាកសួរសុខទុក្ខលោក អនុសេនីយ៍ឯក ហង្ស សុលីន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដែលមានលោកមានជំងឺធ្លាយក្រពះ និងបានមកសម្រាកព្យាបាលបន្តនៅផ្ទះ ស្ថិតនៅក្នុងភូមិកោះវៀន សង្កាត់កណ្តោដុំ ក្រុងច្បារមន ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បាននាំយកថវិកាមូលនិធិគ្រួសារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន៦,១៨០,០០០ រៀលប្រគល់ជូនផងដែរ ដើម្បីចាត់ចែងដោះស្រាយបន្ទាន់ក្នុងការបញ្ជូនអ្នកជំងឺទៅព្យាបាល ។