កែប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារ អធិការកិច្ចក្រសួងការពារជាតិ អធិការដ្ឋានអគ្គបញ្ជាការ និងអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ព្រុំ ជឿន នាយករង នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ អញ្ជើញចុះធ្វើអធិការកិច្ចត្រួតពិនិត្យលើការងារជំនាញ ដែលមានការពាក់ព័ន្ធ ពិសេសលើការងារគ្រប់គ្រងប្រចាំឆ្នាំ២០១៧-២០១៨។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាយសេនាធិការ ព្រមទាំងនាយការិយាល័យជំនាញ និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។