រតនគិរី៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងអាវុធហត្ថ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ លោកវរសេនីយ៍ឯក នាង ពៅ មេបញ្ជាការរង ទទួលការងារបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បានប្រគល់ថវិកាចំនួន ១,៤០៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ។