កោះកុង : នៅវេលាម៉ោង០៨និង១៥នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយគណៈកម្មការស្នងការបច្ចេកទេស សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេសមកត្រួតពិនិត្យ និងធ្វើសាលកប័ត្រជូន នាយទាហាន នាយទាហានរង និងពលអាវុធទាហាន នៃកងរាជអាវុធហត្ថខេត្តកោះកុងចំនួន១៩៨នាក់ និងកងអនុសេនាធំលេខ២៥ ឈរជើងនៅ ខេត្តកោះកុងចំនួន៤៣នាក់ ។