ភ្នំពេញ៖ ព្រឹកថ្ងៃប្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជីកស្រះយកដីលុបទីធ្លារក្នុងបរិវេណវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដើម្បីសាងសង់អគារទីចាត់ការមានកំពស់៣ជាន់ទទឹង១១ម៉ែតបណ្តោយ៥៦ម៉ែតដែលគ្រោងនឹងសាងសង់នាពេលខាងមុខនេះ៕