You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រ ដល់នាយ នាយរងអាវុធហត្ថ រាជធានីភ្នំពេញ!

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រ ដល់នាយ នាយរងអាវុធហត្ថ រាជធានីភ្នំពេញ!

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។