បន្ទាយមានជ័យ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំនយោបាយ-ចិត្តសាស្រ្ត ប្រចាំឆមាស១ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ ប្រតិភូអំដំណើរ និងលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។ ក្នុងពិធីនេះផងដែរ លោកឧត្តមសេនីយ៍ បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសភាពការវិវត្តន៍ថ្មីៗតាមបណ្តាតំបន់ និងក្នុងប្រទេស ដើម្បីជាទុនក្នុងការបង្កើនចំណេះដឹង និងអនុវត្តតួនាទី-ភារកិច្ច ឲ្យបានសមស្របទៅតាមច្បាប់វិន័យ ក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ ឬសារាចរណ៍នានា ការចូលរួមកសាងអង្គភាព និងការចូលរួមជួយដល់ការងារសង្គមផងដែរ ។