ត្បូងឃ្មុំ៖ ព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ មេបញ្ជាការ បានវាយតម្លៃពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងភូមិសាស្ត្រទូទាំងខេត្ត ព្រមទាំងបានធ្វើការណែនាំតម្រង់ទិសបណ្តារអង្គភាពជំនាញ ក៏ដូចជាប្រធានមូលដ្ឋានស្រុក-ក្រុង និងស្នាក់ការសន្តិសុខ ត្រូវពង្រឹងបន្ថែមលើការងារសហកា រក្នុងការធានាឱ្យបានការអនុវត្ត នូវផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩ ដែលបានផ្សព្វផ្សាយនូវពេលនេះ អោយមានប្រសិទ្ធិភាព ដើម្បីធានាបាននូវសុខសុវត្ថិភាពក្នុងមូលដ្ឋាន និងជាពិសេស ត្រូវរក្សា សាមគ្គីឯកភាពផ្ទៃក្នុងអង្គភាពអោយបានល្អប្រសើរផងដែរ៕