You are currently viewing អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីហឹង្សា

អាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីហឹង្សា

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១៤ និង៣០ នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងស្នាក់ការសន្តិសុខ ដឹកនាំដោយលោក អនុសេនីយ៍ឯក ទឹង សុភ័ក្រ នាយស្នាក់ការ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ពាក់ព័ន្ធករណីហឹង្សា។ ជនសង្ស័យមានឈ្មោះ ខៀវ សុខា ភេទប្រុស អាយុ៤៦ ឆ្នាំ, ២.ឈ្មោះ គង់ ដារ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ និងឈ្មោះ គង់ សុឃី ភេទប្រុស អាយុ ២៣ ឆ្នាំ អ្នកទាំងបី មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ បានវាយទៅលើជនរងគ្រោះ ចំនួន ០២នាក់ ឈ្មោះ សុខ ឡាយ ភេទប្រុស អាយុ ២១ ឆ្នាំ និងឈ្មោះ វណ្ណ តេង ភេទប្រុស អាយុ ២១ ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ មូលហេតុទំនាស់ពាក្យសំដី ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ។