រតនគិរី៖ នៅព្រឹកអាទិត្យ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ លោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ ខេត្តរតនគិរី តំណាងក្រុមការងារមូលនិធិមហាគ្រួសារកងរាជអាវុធ (វគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី១៨) បាននាំយកនៅថវិកា ដែលបានពីការចូលរួមដោយស្មគ្រ័ចិត្តពីនាយ នាយរងអាវុធហត្ថដែលជាមិត្តរួមជំនាន់ យកទៅប្រគល់ជូន លោក វរសេនីយ៍ឯក នាង ពៅ មេបញ្ជាការរងទទួលបន្ទុកបច្ចេកទេសសន្តិសុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ដែលកំពុងសម្រាក និងពិនិត្យព្យាបាលជំងឺ នៅលំនៅដ្ឋាន ថវិកាយកទៅប្រគល់ជូនមានចំនួន ២.០២០.០០០រៀល។