ព្រះវិហារ៖ នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមន្ត្រីអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២០០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ ទឹកផ្លែឈើ ០២កេស, ទឹកបរិសុទ្ធ ០២កេស, ទឹកដោះគោឆៅ ០២ឡូ ទៅប្រគល់ជូនលោកអនុសេនីយ៍ត្រី ដុង ជា សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន ដែលមានជំងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុង/ខេត្តព្រះវិហារ។