តាកែវ៖ ដោយទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅម៉ោង ១១ និង ៣០នាទី ថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ និងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀន ដោយមានការ សម្របសម្រួលនីតិវិធីពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅលំនៅដ្ឋានមួយកន្លែង ក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុង/ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន៖
១. ឈ្មោះ ឃី ហាន់ហ្វា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ
២. ឈ្មោះ ខាន់ ធឿន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ
៣. ឈ្មោះ សេង ឡុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ចំណែកម្ចាស់ផ្ទះរត់គេចខ្លួន។
ក្នុងប្រតិបត្តិការនោះ កម្លាំង ដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមសថ្លាចំនួន ៤៦កញ្ចប់, សម្ភារ:សេពថ្នាំញៀនមួយចំនួនធំ, ទូរស័ព្ទ ០៣គ្រឿង និងស្លាកលេខម៉ូតូចំនួន ០៣ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី។