ឧត្តរមានជ័យ៖ ព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានចូលរួមបរិច្ឆាកឈាមដោយស្ម័គ្រចិត្តនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ក្រោមការចង្អុលបង្ហាញ និងលើកទឹកចិត្តពីលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីជួយសង្រ្គោះជីវិតជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។ ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត អ៊ុក សុមេធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ តំណាងឲ្យគ្រួសារអ្នកជំងឺ និងអ្នកជំងឺផ្ទាល់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ អស់លោក ដែលបាន បរិច្ចាកឈាមដោយស្ម័គ្រចិត្ត។