រតនគិរី៖ នៅវេលាម៉ោង១៥ និង៥១ នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៉ែន រតនា មេបញ្ជាការរង និងជាប្រធានស្នាក់ការ៧៨២ ស្រុកអូរយ៉ាដាវ សហការចុះបង្ក្រាបបទល្មើសការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លទ្ធផលសម្រេចបានរួមមានឈើប្រភេទលេខ០១ (សុក្រំ)ចំនួន៤១ ដុំស្មើរ ៤.១០០ម៉ែត្រគូប ឈើស្រឡៅ ១៩ដុំស្មើរ ២.៣៧៥ម៉ែត្រគូបបច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់ជូនផ្នែករដ្ឋបាលស្រុកបរកែវ ដើម្បីចាត់ការតាមនីតិវិធី ។
កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ
- Post author:Sery Vutha
- Post published:May 13, 2019
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប