ស្ទឹងត្រែង៖ នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩ នៅភូមិអន្លុងក្រមួន ឃុំស្រែឬស្សី ស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងកម្លាំងក្រោមឳវាទ បានយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋចាស់ជរា គ្មានទីពឹង និងមានជំងឺធ្ងន់ធ្ងរប្រចាំកាយ ១នាក់ឈ្មោះ ហង្ស វន្ត័ ភេទស្រី អាយុ ៧៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ អំណោយប្រគល់អោយរួមមាន អង្ករ៥០គីទ្បូក្រាម, ទឹកបរិសុទ្ធ ៦យួរ, ទឹកត្រី ២ យួរ, ទឹកស៊ីអ៊ីវ ២,យួរ ត្រីខ ២យួរ, សារ៉ុង ២,មុង ២, ថ្នាំពេទ្យ និងថវិកាចំនួន ២០០,០០០ រៀល ក្នុងឱកាសនោះដែរលោក មេ បញ្ជាការបានជួយឧបត្ថម្ភដល់ប្រជាការពារ អ្នកគ្រូ មន្រ្តីសាលាស្រុកស្រុកថាទ្បាបរិវ៉ាត់ចំនួន ០៧ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០០០០ រៀលផងដែរ។