ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងដំណើរការបោះឆ្នោត។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយករងសាលា នាយការិយាល័យ វរអន្តរាគមន៍ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី-ខេត្ត និងនាយទាហាន នាយទាហានរងដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការ សាធារណៈកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានធ្វើការផ្សព្វផ្សាយ ច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌផងដែរ។