You are currently viewing ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញផ្សព្វផ្សាយច្បាប់ក្រមសីលធម៌សម្រាប់យោធិន និងភ្នាក់ងារសន្តិសុខបោះឆ្នោត

ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញផ្សព្វផ្សាយច្បាប់ក្រមសីលធម៌សម្រាប់យោធិន និងភ្នាក់ងារសន្តិសុខបោះឆ្នោត

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ព្រឹកថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ ២០១៩នេះ លោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់បោះឆ្នោត និងផែនការការពាររក្សាសណ្តាប់ធ្នាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ នាយទាហាន នាយទាហានរង ចំណុះបញ្ជាករដ្ឋានកងរាជអាវុធហត្ថខេត្ត ។