កណ្តាល៖ ព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកណ្តាល អញ្ជើញចូលរួមគោរព វិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី ប៊ុន សំអាត នាយរងការិយាល័យអភិវឌ្ឍន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបាទទួលមរណៈភាពនៅថ្ងៃ សុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ដោយរោគាពាធ ។ ក្នុងឱកាសនោះ លោកមេបញ្ជាការរងខេត្ត បាននាំយកថវិការរបស់កងរាជអាវុធហត្ថខេត្តកណ្តាលមួយចំនួន ប្រគល់ជូនដល់គ្រួសារសព ស្ថិតនៅភូមិភ្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។