រតនគិរី៖ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ លោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបានលុង ខេត្តរតនគិរី បានអញ្ជើញដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយ ទៅប្រគល់ជូន លោក វរសេនីយ៍ឯក នាង ពៅ មេបញ្ជាការរងទទួលបន្ទុកបច្ចេកទេសសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ដែលកំពុងសម្រាកព្យាបាលជំងឺនៅលំនៅដ្ឋាន ។