ព្រះវិហារ: វេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការចេញធ្វើសកម្មភាពមនុស្សធម៌ ដោយជួយជួសជុលផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង ទំហំ៤ម៉ែត្រ X ៦ម៉ែត្រ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដែលម្ចាស់ផ្ទះ មានឈ្មោះ ឆយ ឆាន ភេទប្រុស អាយុ ២៨ឆ្នាំ ប្រពន្ធឈ្មោះ កៅ សាត អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងនោះកាកបាទក្រហមខេត្តព្រះវិហារបានឧបត្ថម្ភ កៅស៊ូតងចំនួន០១ទំហំ ៤X៣ ម៉ែត្រ មី០១កេះ
ត្រីខ០១យួរ ទឹកស៊ីអ៉ីវ០១យួរ អង្ក០១បេ នឹងខោអាវ០២ធីប ថវិកា២០ម៉ឺនរៀល ។