ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រជុំផ្សព្វផ្សាយផែនការស្តីពីការប្រមូលផ្តុំកម្លាំងត្រៀមចំណុចខ្ពស់ដើម្បីចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូលដោយមានការចូលរួមពីសំណាក់លោកនាយករង ប្រធានមន្ទីរ យោធាចារ្យ នាយការិយាល័យ និងនាយរងកងរាជអាវុធហត្ថជាច្រើនរូបទៀតផងដែរ។