ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី កង សៅ គុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះជួយលើកផ្ទះប្រជាពលរដ្ឋក្រីក្រ ដែលមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីដែលម្ចាស់ផ្ទះឈ្មោះ សេ ឈាន ភេទស្រីអាយុ ៦០ឆ្នាំ រស់នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្នុងនោះផងដែរលោកមេបញ្ជាការបានជួយឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួនរួមមាន៖
១.សង្គសីចំនួន ៣៣សន្លឹក ៤៨៦.០០០ រៀល
២.ឈ្នួលជាងចំនួន ៣០០.០០០ រៀល
៣.ជើងតាងសរសចំនួន ១២ដុំ ស្មើនឹង ២២៥.០០០ រៀល។