កណ្តាល៖ ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ រួមមានលោកមេបញ្ជាការរងខេត្ត មន្ទីរទាំង៥ សេនាធិការដ្ឋាន មូលដ្ឋានក្រុង ស្រុកទាំង១១ និងប្រតិភូអមសាលាដំបូងខេត្តកណ្តាលដឹកនាំដោយលោក សូ សារិន អមសាលាដំបូងខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ត្រី សំ តុលា បាននាំយកថវិកាមហារគ្រួសារបស់កងរាជអាវុធហត្ថខេត្តកណ្តាលចំនួន ២០.៤៨០.០០០រៀល (ម្ភៃលានសែសិបប្រាំបីម៉ឺនរៀល) និងលោក សូ សារិនតំណាងសាលាដំបូងខេត្តកណ្តាល បាននាំយកថវិការចំនួន ២.៩០០០០០រៀល (ពីលានកៅសិបម៉ឺន) ជូនដល់គ្រួសារសព និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពយ៉ាងក្រៀមក្រម និងសោកស្តាយបំផុត ចំពោះកាបាត់បង់លោកវរសេនីយ៍ និងសូមវិញ្ញាណក្ខន្ធលោក បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថាសព លោកវរសេនីយ៍ត្រី អ៊ុយ សុវណ្ណា បានទទួលមរណភាពនៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយគ្រោះថ្នាក់ចររាចរណ៍។ សពលោកវរសេនីយ៍ត្រី ត្រូវបានតម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ស្ថិតនៅភមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល។