You are currently viewing លោក វរសេនីយ៍ឯក មួន សុវណ្ណដា ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ

លោក វរសេនីយ៍ឯក មួន សុវណ្ណដា ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ

រតនគិរី៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌអាណិត្តិទី៣ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។