ប៉ៃលិន៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ នួន ធុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិកងរាជអាវុធហត្ថខេត្តប៉ៃលិនចំនួន ១.០០០.០០០រៀល ទៅប្រគល់ជូនដល់គ្រួសារលោក អនុសេនីយ៍ត្រី ឈុំ ភារ៉េន ជំនួយការ ការិយាល័យបច្ចេកទេស ដែលទើបបានសម្រាលកូន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។