You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំសប្តាហ៍!

ឧត្តមសេនីយ៍ទោ ស សំបូរធន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំសប្តាហ៍!

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ ២០១៩ លោក ឧត្តមសេនីយ៍ទោ ស សំ បូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី២ ខែឧសភា និងទិសដៅបន្ត
ខ្លឹមសារនៃការប្រជុំរួមមាន៖
១/.ត្រួតពិនិត្យការងារតាមជំនាញនីមួយៗ ។
២/.ត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យវិសាខបូជា។
៣/. ត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល។
៤/.ត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ។
៥/.មតិដែលជាគោលការណ៍ដឹកនាំអង្គប្រជុំរបស់លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហតហត្ថលើផ្ទប្រទេស ។
លោក ឧត្តមសេនីយ៍ទោ នាយសេនាធិការ បានឱ្យដឹងថាការប្រជុំនាថ្ងៃនេះគឺដើម្បីត្រួតពិនិត្យមើលការងារសប្តាហ៍កន្លងទៅ ជាពិសេសត្រួតពិនិត្យមើលចុងក្រោយនូវផែនការធំៗចំនួនបី
គឺផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យវិសាខបូជា, ផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ ចំពោះផែនការទាំងបីនេះផងដែរ លោកឧត្តមសេនីយ៍ បានធ្វើការផ្សព្វផ្សាយរួចមកហើយកាលពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ។