កំពង់ឆ្នាំង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ និងផ្សព្វផ្សាយផែនការ ការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌអាណត្តិទី៣ និងបុណ្យពិសាខបូជា។ កិច្ចប្រជុំនេះ រៀបចំឡើងនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។