កោះកុង៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចក្រសួងពារជាតិ អគ្គបញ្ជាការដ្ឋាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ព្រំ ជឿន នាយករង នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ បានញ្ជើញចុះត្រួតពិនិត្យយុទ្ធោបករណ៍ប្រចាំឆ្នាំ២០១៧-២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ក្នុងនោះមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខត្តកោះកុង លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុមន្ទីរ និងនាយការិយាល័យដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។