You are currently viewing ថវិកាមូលនិធិមហាគ្រួសារអាវុធហត្ថជាង ៣៧ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារលោក វរសេនីយ៍ត្រី តិល វិសាល

ថវិកាមូលនិធិមហាគ្រួសារអាវុធហត្ថជាង ៣៧ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារលោក វរសេនីយ៍ត្រី តិល វិសាល

សៀមរាប៖ ដោយអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីការយកចិត្តទុកដាក់ដល់អាវុធហត្ថជួបការលំបាក មានជំងឺ ពាក់លី មរណៈ ជាក់ស្តែងនារសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រគល់ថវិការមហាគ្រួសារអាវុធហត្ថចំនួន ៣៧,២១៤,០០០ រៀល ជូនដល់គ្រួសារសពលោក វរសេនីយ៍ត្រី តិល វិសាល នាយការិយាល័យសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថខេត្តសៀមរាប ដែលបានមរណៈភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ។