You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ញើញចុះត្រួតពិនិត្យកម្លាំងនៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល!

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ញើញចុះត្រួតពិនិត្យកម្លាំងនៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល!

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមចំណុចខ្ពស់ដើម្បីការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដោយមានការចូលរួមអមដំណើរ ពីសំណាក់លោក ឧត្តមសេនីយ៍ទោ នាយរងសេនាធិការ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន លោកឧត្តមសេនីយ៍ត្រី លោកវរសេនីយ៍នាយករង ប្រធានមន្ទីរ កម្លាំងរបស់វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល កម្លាំងវរអនត្តរាគមន៍ពិសេស ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។