ព្រៃវែង៖ ដោយយោងពាក្យបណ្តឹង ជនរងគ្រោះ ឈ្មោះ ឡយ ហួន ភេទស្រី អាយុ ៦២ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិសំរោងវាល ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៩ បានប្តឹងចោទប្រកាន់ឈ្មោះ កង ស៊ា ភេទប្រុស អាយុ ៥៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ថាបានប្រព្រឹត្តអំពើប្រទូស្តកេរខ្មាស ទៅលើជនរងគ្រោះ ឈ្មោះ ឡយ ហួន ដោយធ្វើសកម្មភាព នៅលើផ្ទះរបស់ជនរងគ្រោះ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់ពីទទួលបានបទបញ្ជា ពីលោក ឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយបានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១៤ និង០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេសា ងបានឃាត់ខ្លួនជនសង្ស័យខាងលើចាត់ការតាមនីតិវិធី។

អាវុធហត្ថខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹង!
- Post author:Sery Vutha
- Post published:May 18, 2019
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ជនសង្ស័យចំនួន០៥នាក់ ត្រូវបានឃាត់ខ្លួន ជាមួយថ្នាំញៀនចំនួន៤៣កញ្ចប់

ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ពាក់ព័ន្ធករណីគ្រឿង

មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ០៥ នាក់ករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
