សៀមរាប៖ នៅវេលាម៉ោង ១៨:០០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងចាប់យកវត្ថុតាងម្សៅក្រាម (ម៉ាទឹកកក) ចំនួន១៥កញ្ចប់, ទូរស័ព្ទ ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។